នាថ្ងៃ សោរ៍ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ សាលារៀនសុវណ្ណភូមិបានប្រារព្ធនូវកម្មវិធីដ៏ឱឡារិក គឺពិធី “ប្រគល់វិញ្ញាបនបត្រដល់ គ្រូឆ្នើម ប្រចាំឆ្នាំ ២០២២”។
នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានអ្នកចូលរួមផ្ទាល់ និងតាមអនឡាយ ប្រមាណជាង ៨០០នាក់។ គោលបំណងចម្បងរបស់កម្មវិធី គឺដើម្បីបង្ហាញពីការថ្លែងអំណរគុណ និងការដឹងគុណ សម្រាប់ការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកគ្រូអ្នកគ្រូ ដែលបាននិងកំពុងរៀបចំសិស្សានុសិស្សដើម្បីឱ្យក្លាយជាអ្នកប្រើប្រាស់ភាសាអង់គ្លេសដ៏មានសមត្ថភាព ក្នុងជំនាញទាំងបួនដូចជា ការស្តាប់ ការអាន ការសរសេរ និងការនិយាយ និងការបង្វឹកសិស្សានុសិស្សសម្រាប់ការប្រលង Cambridge Assessment English ដ៏មានសារៈសំខាន់ដើម្បីវាស់វែងកម្រិតនៃការប្រើប្រាស់ភាសាអង់គ្លេសរបស់សិស្សានុសិស្ស។ ម្យ៉ាងវិញទៀតកម្មវិធីដ៏អធិកអធម នេះរៀបចំឡើងដើម្បីលើកទឹកចិត្តលោកគ្រូអ្នកគ្រូ ដែរឃ្លាមួយបានពោលថា “ការសរសើរគឺជាការលើកទឹកចិត្ត នៅពេល លោកគ្រូអ្នកគ្រូ ត្រូវបានប្រាប់ពីអ្វី ដែលពួកគាត់ ធ្វើបានល្អ ពួកគាត់ នឹងនៅបន្តធ្វើអ្វីដែលពួកគេធ្វើបានល្អ រឺរឹតតែល្អជាងមុន”។
On Saturday, July 30, 2022, Sovannaphumi School has conducted a superb event, “Teacher of the Year and Teaching License Award Ceremony” for our GEP outstanding teachers.
On the exceptional event, there were more than 800 participants took part both physically and virtually. The main aims of the ceremony are to significantly show an appreciation of the teachers for outstanding contributions to the school and to spark teacher motivation, as one educator wrote, “Compliments are motivating. When teachers are told what they are doing well, they will keep doing what they are doing well”.