![Loading Events](https://www.sovannaphumi.edu.kh/wp-content/plugins/the-events-calendar/src/resources/images/tribe-loading.gif)
- This event has passed.
🎯 វេទិកា ការអប់រំឆ្លាតវៃ ក្រោមប្រធានបទៈ #គ្រូបង្រៀនឆ្លាតវៃសម័យឌីជីថល ដើម្បីចែករំលែក និងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ ពីសំណាក់វាគ្មិនកិត្តិយស អ្នកជំនាញអប់រំ ទាំងបីផ្នែក មត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា(ដែលអញ្ជើញមកពីក្រសួងអប់រំយុជន និងកីឡា) និងនាយកសាលារៀនជំនាន់ថ្មី ព្រមទាំង ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ ដែលជាអ្នកធ្វើបទបង្ហាញចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជូនដល់លោកគ្រូអ្នកគ្រូ នៃសាលារៀនសុវណ្ណភូមិគ្រប់ទីតាំងរាជធានីខេត្ត។ ក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀនឱ្យកាន់តែប្រសើរជាងមុន ស្របតាមបរិបទនៃការអប់រំឌីជីថលស.វទី២១ និងដើម្បីពង្រីកគុណភាពសិក្សាសិស្សានុសិស្ស។
📍 កម្មវិធីនេះប្រារពធ្វើនៅសាលារៀនសុវណ្ណភូមិទីតាំងភ្នំពេញថ្មី នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២ តាមបែបចម្រុះ(ផ្ទាល់និងពីចម្ងាយ”Zoom”)។