យុវសិស្សសាលារៀនសុវណ្ណភូមិទទួលបានជោគជ័យខ្ពស់ក្នុងកម្មវិធី ASEAN Exploration Program នៅព្រះរាជាណាចក្រថៃ
ចាប់ពីថ្ងៃទី២២ ដល់ ៣១ ខែមករា ឆ្នាំ២០១៦ យុវសិស្សសាលារៀនសុវណ្ណភូមិបានចូលរួមក្នុងកម្មវិធី ASEAN Exploration Program ដែលរៀបចំដោយ The Prince Royal’s College នៃព្រះរាជាណាចក្រថៃ។ សិស្សឆ្នើមសាលារៀនសុវណ្ណភូមិទាំង ៩ រូប បានចែករំលែកនូវការសិក្សារបស់ខ្លួន និងទទួលបានមកវិញនូវបទពិសោធន៍ដ៏មានតម្លៃ ពីកម្មវិធីដែលមានរយៈពេល ១០ ថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថាកម្មវិធី ASEAN Exploration Program ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សសមាជិកអាស៊ានទាំងអស់នូវ៖
1. ការចែករំលែកវប្បធម៌ ទំនៀមទំលាប់ របស់ប្រទេសអាស៊ាននីមួយៗ
2. ការស្វែងយល់អំពីវិធីសាស្រ្តក្នុងការសិក្សារបស់សិស្សានុសិស្សដែលមកពីប្រទេសផ្សេងៗគ្នា
3. ការស្វែងយល់ពីដំណើរការនៃការធ្វើដំណើរទៅក្រៅប្រទេស
4. ការសិក្សាពីវប្បធម៌ ទំនៀមទំលាប់ ការរស់នៅរបស់ជនជាតិនីមួយៗ តាមរយៈការស្នាក់នៅផ្ទាល់ជាមិត្តភក្តិ ដែលមកពីប្រទេសផ្សេងគ្នា (Homestay)
5. ការទស្សនាកំសាន្តនៅកន្លែងទេសចរណ៌ល្បីៗនៅក្នុងប្រទេសតំបន់អាស៊ាន
នេះបញ្ជាក់ឲ្យឃើញថា សាលារៀនសុវណ្ណភូមិបានយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកកម្មវិធីសិក្សារបស់ខ្លួន តាមរយៈការរិតចំណងមិត្តភាពជាមួយដៃគូអន្តរជាតិ។ តាមរយៈដៃគូអន្តរជាតិ សិស្សានុសិស្សរបស់សាលារៀនសុវណ្ណភូមិមានឱកាសទៅធ្វើទស្សនកិច្ចសិក្សា និងទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសដែលមានការអភិវឌ្ឍខ្លាំងក្នុងវិស័យអប់រំ។ សាលារៀនសុវណ្ណភូមិនឹងបន្តររៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សានេះទៅកាន់ប្រទេសផ្សេងៗទៀត នាពេលដ៍ខ្លីខាងមុខ។
គួបញ្ជាក់ផងដែរថា នៅខែមីនាខាងមុខនេះ សាលារៀនសុវណ្ណភូមិនឹងធ្វើការរៀបចំ កម្មវិធីបោះជំរុំអាស៊ាន (ASEAN CAMP 2016) ដែលនឹងចាប់ផ្តើមនៅទីក្រុងភ្នំពេញ និងបញ្ចប់នៅខេត្តសៀមរាប។