April 6, 2023

Day

សាលារៀនសុវណ្ណភូមិបានរៀបចំ​វេទិកាៈ ការអប់រំឆ្លាតវៃ (លើកទី២) ក្រោមប្រធានបទៈ “គ្រូបង្រៀនឆ្លាតវៃ សម័យឌីជីថល” ក្រោមអធិបតីភាព លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ ព្រមទាំងវាគ្មិនកិត្តិយសពោរពេញទៅដោយចំណេះដឹង ទេពកោសល្យ ចំនួនបីរូប៖ – ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា)  – លោក ពឹង គិមឆេន ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកល្អ នៅបឋមសិក្សាវត្តបូព៌។ – លោក ហួត ស៊ាងហៃ នាយករងសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ ​សាលារៀនសុវណ្ណភូមិ ពិសេសការិយាល័យចំណេះទូទៅខ្មែរ តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដែលនេះជាវេទិកាអប់រំលើកទី២ ក្នុងការចូលរួម ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលបានសិក្សាស្រាវជ្រាវ និងអនុវត្តការងារ នៅតាមបណ្តាទីតាំងសាលារៀនសុវណ្ណភូមិកន្លងមក ដែលមានចំនួនរហូតដល់ទៅ៥៦ប្រធានបទជូនដល់លោកគ្រូ​ អ្នកគ្រូដែលជាមិត្តរួមអាជីពដទៃទៀត។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពបង្រៀន និងរៀនឱ្យកាន់តែប្រសើរជាងមុន ស្របតាមបរិបទនៃការអប់រំឌីជីថល ស.វ ទី២១ ព្រមទាំងពង្រីកគុណភាពសិក្សារបស់សិស្សឱ្យមហាជនទូទៅទទួលស្គាល់គ្រប់មជ្ឍដ្ឋាន។វេទិកា...
Read More

វគ្គសិក្សាថ្មី ថ្នាក់ភាសាអង់គ្លេសទូទៅ!