ឣាហារូបករណ៍ និងសម្ភារសិក្សា របស់លោក ឧកញ៉ា ជា ធីឡាយ

សាលារៀនសុវណ្ណភូមិ បានដឹកនាំយកនូវឣាហារូបករណ៍ និងសម្ភារសិក្សា របស់លោក ឧកញ៉ា ជា ធីឡាយ ដែលជាស្ថាបនិក និងជាឣគ្គនាយកនៃស្ថាប័នឣប់រំ ឣ៊ិន ធី ស៊ី គ្រុប ព្រមទាំងថវិកាចំនួន ៤ ១៣២ ៥០០ រៀល ដែលបានមកពីការចូលរួមបរិច្ចាគរបស់ថ្នាក់ដឹកនាំ លោកគ្រូ ឣ្នកគ្រូ សិស្សានុសិស្ស និងឣ្នកឣាណាព្យាបាលសិស្ស នៃសាលារៀនសុវណ្ណភូមិ ទីតាំងបាក់ទូក មកឧបត្ថម្ភជូនគ្រួសារប្ឣូន គុណ យូរ៉ា និងគុណ លាងហេង ជាសិស្សរៀននៅសាលារៀនសុវណ្ណភូមិ ទីតាំងបាក់ទូក ដែលត្រូវទទួលរងនូវឣគ្គីភ័យឆាបឆេះផ្ទះកាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ។