នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកនៃស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប បានអញ្ជើញជាអធិបតីភាពក្នុង អង្គប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធានការិយាល័យ នៃការិយាល័យកណ្តាល។
អង្គប្រជុំនេះមានគោលបំណងគោរពរាយការណ៍ជូនថ្នាក់ដឹកនាំអំពីវឌ្ឍនភាពនៃការអនុវត្តការងារនាឆ្នាំ២០២២ ក៏ដូចជាដើម្បីជួបពិភាក្សានិងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងដើម្បីទទួលយកនូវឱវាទានុសាសន៍សំខាន់ៗមួយចំនួនពីលោកឧកញ៉ា និងលោកប្រធាននាយកប្រតិបត្តិ សម្រាប់ជាមគ្គទេសន៍ក្នុងការកំណត់ដាក់ចេញនូវផែនការអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៣ នេះ។