

ស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប គឺជាស្ថាប័នអប់រំដំបូងគេបង្អស់នៅកម្ពុជាដែលបានចាប់ដៃគូជាមួយនឹងសាកលវិទ្យាល័យ Western Sydney នៃប្រទេសអូស្ត្រាលី ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំនៅកម្ពុជា និងប្រទេសអូស្ត្រាលីឱ្យមាននិរន្តរភាព ដោយស្របនឹងគោលដៅយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍរួមគ្នាដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសគឺឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៃស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប ដើម្បីបន្តក្តីស្រមៃរបស់ពួកគេទៅសិក្សាថ្នាក់បរិញ្ញាបត្រកម្រិតអន្តរជាតិនៅសាកលវិទ្យាល័យ 𝐖𝐞𝐬𝐭𝐞𝐫𝐧 𝐒𝐲𝐝𝐧𝐞𝐲
ប្រទេសអូស្ត្រាលី ហើយក៏ជាឱកាសក្នុងការចុះកម្មសិក្សា និងទទួលបានការបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបនៅប្រទេសអូស្ត្រាលី។
