មានកិត្ដិយសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អុិន ធី សុី គ្រុប ដែលបានផ្ដល់កិត្ដិយសចូលរួមជាវាគ្មិនក្នុងវគ្គតម្រង់ទិសស្តីពី៖ ការប្រើប្រាស់កម្មវិធី Duraseksa និងកម្មវិធីអក្ខរា។


តាងនាមឱ្យគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលរៀនសុវណ្ណភូមិ សូមគោរពជូនពរឯកឧត្ដម និងលោកប្រធាននាយកប្រតិបត្ដិឱ្យជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ 🙏