សាលារៀនសុវណ្ណភូមិ ទីតាំងចំការដូងទី២ បានប្រារព្ធពិធីសម្ពោធនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប ព្រមទាំងវត្តមានលោកជំទាវ យូរ ឃីម ធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប ជាមួយវត្តមានភ្ញៀវជាតិ-អន្តរជាតិ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
តាងនាមឱ្យគណៈគ្រប់គ្រង សាលារៀនសុវណ្ណភូមិ ទីតាំងចំការដូងទី២ យើងខ្ញុំសូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សដែលបានអញ្ជើញចូលរួមតាំងពីដើមរហូតដល់ចប់។ សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ចូលមានដល់លោកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។



