ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃវិស័យអប់រំសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា
នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងអង្គការមូលនិធិកុមារកម្ពុជា ឬហៅកាត់ថា CCF បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា នៅឯការិយាល័យកណ្តាលនៃ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុបក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ ជាអគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងវត្តមានរបស់ លោក ស្កត់ នីសាន់ (Scott Neeson) ជាស្ថាបនិកនៃអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោកគ្រូ-អ្នកគ្រូពីស្ថាប័នទាំងពីរ។
ជាកិច្ចបើកទំព័រនៃការសហប្រតិបត្តិជាផ្លូវការ ស្ថាប័នទាំងពីរក៏បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព ដែលមានថ្នាក់ដឹកនាំ និងបុគ្គលិកទាំងពីរស្ថាប័នចូលរួម ដើម្បីពង្រឹងនូវចំណងមិត្តភាព និងស្មារតីសហការគ្នាជាក្រុម ព្រមទាំងលើកកម្ពស់វិស័យកីឡា ក៏ដូចជាការរក្សាទុកជាអនុស្សាវរីយ៍ដ៏ល្អមួយដែលស្ថាប័នទាំងពីរមានរួមគ្នា។