

នាព្រឹកថ្ងៃអង្ការ ទី០៥ ខែមីនា ឆ្នាំ២០២៤នេះ ស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ ជាស្ថាបនិក និងអគ្គនាយកនៃស្ថាប័នអប់រំ អុិន ធី សុី គ្រុបនិងលោកបណ្ឌិត រ៉េម៉ុន ឡេអូស សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ(AUPP) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) អមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ភ្ញៀវជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពីស្ថាប័នទាំងពីរ។ពិធីចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំទាំង២ នៅដើមឆ្នាំ២០២៤នេះ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនជាពិសេសគឺឱកាសអាហារូបករណ៍ដល់សិស្សានុសិស្សដែលទទួលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៃស្ថាប័នអប់រំ អុិនធី ស៊ី គ្រុប ដើម្បីបន្តក្តីស្រមៃរបស់ពួកគេទៅសិក្សាថ្នាក់បរិញ្ញាប័ត្រកម្រិតអន្តរជាតិនៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សកម្រិតវិទ្យាល័យ នៃស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប



ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ រវាងស្ថាប័នអប់រំ អុិន ធី ស៊ី គ្រុប និងសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) តំណាងឱ្យភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង ដើម្បីត្រួសត្រាយនិងតម្រង់ទិសដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
