នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃសាលារៀនសុវណ្ណភូមិ បានចេញដំណើរឆ្ពោះទៅព្រះរាជាណាចក្រថៃ ដើម្បីធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យបាងកក។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិនឹងចូលរួមកម្មវិធី Open House ដែលនឹងសិក្សាស្វែងយល់ពីសាកលវិទ្យាល័យ ឱកាសអាហារូបករណ៍ ការប្រឹក្សាយោបល់លើមុខជំនាញ និងអាជីពការងារនាពេលអនាគត ដើម្បីជំរុញ និងគាំទ្រដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សានៃសាលារៀនសុវណ្ណភូមិ។
គួរកត់សម្គាល់ផងដែរថា សាលារៀនសុវណ្ណភូមិ និងសាកលវិទ្យាល័យបាងកក ជាដៃគូសហប្រតិបត្តិការដ៏យូរអង្វែង។ ជារៀងរាល់ឆ្នាំ សិស្សានុសិស្សដែលទទួលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃសាលារៀនសុវណ្ណភូមិ តែងតែទទួលបានអាហារូបករណ៍ ទៅសិក្សាថ្នាក់បរិញ្ញាបត្រកម្រិតអន្តរជាតិនៅសាកលវិទ្យាល័យបាងកក។