អ៊ិន ធី ស៊ី ជាផ្ទះ ជាគ្រួសារ និងជាអនាគតខ្ញុំ!
- ស្ថាប័នអប់រំអ៊ិន ធី ស៊ី គ្រុប បានប្រារព្ធនូវពិធីអបអរសាទរខួប ២៧ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពិធីជប់លៀង បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោកឧកញ៉ា អគ្គនាយក និងលោកជំទាវ លោកប្រធាននាយកប្រតិបត្តិ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ គណៈនាយក បុគ្គលិកគ្រប់សេវាកម្មរបស់អ៊ិន ធី ស៊ី គ្រុប ទូទាំងរាជធានី-ខេត្ត ។


- តាមប្រសាសន៍របស់ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកនៃស្ថាប័នអប់រំអ៊ិន ធី ស៊ី គ្រុប បានបញ្ជាក់ ផងដែរថាស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានប្រារព្ធពិធីអបអរសាទរខួប ២៧ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពិធីជប់លៀង បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង ដើម្បីបង្កបរិយាកាសរីការាយក្នុងស្ថាប័ន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីចូលរួមអបអរសាទរយ៉ាងផុសផុលក្នុងឱកាសដែលស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប គម្រប់ខួប៧ឆ្នាំ ព្រមទាំងការរក្សាបាននូវនិរន្តរភាពប្រកបដោយភាពធន់ និងចក្ខុវិស័យវែងឆ្ងាយដើម្បីសម្រេចបាននូវការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា។



- ក្នុងនោះផងដែរ លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិបានក៏បានថ្លែងនូវមតិថ្លែងអំណរគុណប្រកបដោយមនោសញ្ចេតនា ពោរពេញទៅដោយភាពស្និតស្នាលជាមួយនឹងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់សេវាកម្មផងដែរ លោកប្រធាននាយកប្រតិបត្តិបានកោតសរសើរនូវសមានចិត្ត ស្មារតីលះបង់ប្រកបដោយភាពជាម្ចាស់របស់គណៈនាយកគ្រប់ទីតាំងដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាហេតុធ្វើឱ្យស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ជាស្ថាប័នឈានមុខគេផ្នែកវិស័យអប់រំ និងជាស្ថាប័នមួយដែលមាននិរន្តភាពផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស។