ការអប់រំឆ្លាតវៃ (លើកទី២)

  • សាលារៀនសុវណ្ណភូមិបានរៀបចំវេទិកាៈ ការអប់រំឆ្លាតវៃ (លើកទី២) ក្រោមប្រធានបទៈ “គ្រូបង្រៀនឆ្លាតវៃ សម័យឌីជីថល” ក្រោមអធិបតីភាព លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិ ព្រមទាំងវាគ្មិនកិត្តិយសពោរពេញទៅដោយចំណេះដឹង ទេពកោសល្យ ចំនួនបីរូប៖

– ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា)

 – លោក ពឹង គិមឆេន ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកល្អ នៅបឋមសិក្សាវត្តបូព៌។

– លោក ហួត ស៊ាងហៃ នាយករងសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។

  • សាលារៀនសុវណ្ណភូមិ ពិសេសការិយាល័យចំណេះទូទៅខ្មែរ តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដែលនេះជាវេទិកាអប់រំលើកទី២ ក្នុងការចូលរួម ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលបានសិក្សាស្រាវជ្រាវ និងអនុវត្តការងារ នៅតាមបណ្តាទីតាំងសាលារៀនសុវណ្ណភូមិកន្លងមក ដែលមានចំនួនរហូតដល់ទៅ៥៦ប្រធានបទជូនដល់លោកគ្រូ​ អ្នកគ្រូដែលជាមិត្តរួមអាជីពដទៃទៀត។
  •  កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពបង្រៀន និងរៀនឱ្យកាន់តែប្រសើរជាងមុន ស្របតាមបរិបទនៃការអប់រំឌីជីថល ស.វ ទី២១ ព្រមទាំងពង្រីកគុណភាពសិក្សារបស់សិស្សឱ្យមហាជនទូទៅទទួលស្គាល់គ្រប់មជ្ឍដ្ឋាន។
  • វេទិកា ការអប់រំឆ្លាតវៃនេះ គឺពិតជាបានជំរុញនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ បន្តខិតខំសិក្សាស្រាវជ្រាវប្រតិបត្តិ ដើម្បីអភិវឌ្ឍសមត្ថភាព ចំណេះជំនាញ វិជ្ជាជីវៈស្របតាមអនុសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាគឺ “រៀនពេញមួយជីវិត”