សាលារៀនសុវណ្ណភូមិទីតាំងចំការដូង បានប្រារព្ធពិធីសម្ពោធឱ្យដាក់ប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ព្រមទាំងវត្តមានលោកជំទាវ យូ ឃឹមធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប ជាមួយវត្តមានភ្ញៀវជាតិអន្តរជាតិ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ អ្នកណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស។


🙏🏻តាំងនាមឱ្យសាលារៀនសុវណ្ណភូមិទីតាំងចំការដូងទី៣៣ សូមសម្តែងនូវការគោរពអរគុណយ៉ាងជ្រោលជ្រៅចំពោះវត្តមានរបស់លោកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សដែលបានអញ្ជើញចូលរួមតាំងពីដើមរហូតដល់ចប់។ សូមប្រសិទ្ធពរជ័យ ឱ្យជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។