យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ សាលារៀនសុវណ្ណភូមិ មានកិត្តិយសសូមជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មេត្តាជ្រាបថា៖ ការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១តទៅ។