ពេជ្រ រ័ត្នពិសីជាប់ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២ ឆ្នាំ២០១៦

ប្អូនស្រី ពេជ្រ រត្ន័ពិសី ជាសិស្សរៀនថ្នាក់ទី១២ ខ នៃសាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ។ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា សម័យប្រឡងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ប្អូនស្រីទទួលបានជ័យលាភី ជាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ។

ជោគជ័យដ៏ធំធេងនេះពិតជាកើតចេញពីសេចក្តីព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ យកចិត្តទុក នៅក្នុងថ្នាក់ ការសិក្សាស្រាវជ្រាវបន្ថែម ព្រមទាំងការជួយឧបត្ថម្ភ គាំទ្រពីសំណាក់ លោកអ្នកជា អាណាព្យាបាល មាតាបិតា និងគោលការណ៍ដឹកនាំរបស់សាលារៀនសុវណ្ណភូមិ។ គួរបញ្ជាក់ផងដែរថា សាលារៀនសុវណ្ណភូមិទីតាំងក្រុងតាខ្មៅ ជាថ្នាលបណ្តុះបណ្តាលអប់រំ ប្រកបដោយគុណភាព ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបច្ចុប្បន្នមាននៅ គ្រប់ទីតាំងទាំង២០ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ប្អូនស្រី ពេជ្រ រត្ន័ពិសី ពិតជាគ្រាប់ពូជ ដ៏មានថាមពល បានបណ្តុះលើថ្នាលដ៏មានសក្តានុពល គឺសាលារៀនសុវណ្ណភូមិ គឺជាគ្រាប់ពេជ្រ ដ៏មានតម្លៃ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ នាពេលអនាគត។ តាងនាមឱ្យសាលារៀនសុវណ្ណភូមិទាំងអស់ សូមចូលរួមអបអរសាទរ ជ័យលាភីរបស់ប្អូនស្រី ពេជ្រ រត្ន័ពិសី ហើយមានជំនឿយ៉ាងមុតមាំថា ប្អូនៗជាយុវសិស្សទាំងអស់ និងធ្វើតាមគំរូដ៏ល្អនេះ ដោយខិតខំព្យាយាមរៀនសូត្រ ដើម្បីក្លាយជាសិស្សពូកែ កូនល្អ មិត្តល្អ ជាពលរដ្ឋល្អ ដើម្បីជាមោទនភាពក្នុង ក្រុមគ្រួសារ និងអនាគតដ៏ត្រចះត្រចង់។

 

 

MoU Signing Ceremony
Date: 2015-07-20
SPS Debate Competition
Date: 2015-07-15
Khmer New Year 2016
Date: 2016-04-11

Management Team

Chea Thilay
General Director
Khim Phon
Chief Executive Officer
Chea Tola
Administration Director
Kong Veasna
Education Director