KGE New Academic Year Opening Ceremony

 

សាលារៀនសុវណ្ណភូមិបើកបវេសនកាលថ្មីឆ្នាំសិក្សា​ ២០១-២០១៦ ព្រមទាំងប្រគល់សញ្ញាបត្រ

 និងបណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំរបស់ខ្លួន 

កាលពីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១ សាលារៀនសុវណ្ណភូមិ​​បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១- ២០១៦​និងប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖

          លោកឧកញ៉ា ជា ធីឡាយ​ អគ្គនាយក អ៊ិន ធី ស៊ី​​ គ្រុប                             

          លោក ឃឹម​ ផុន​ ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី​ គ្រុប

លោក ស៊ី វណ្ណា ប្រធានគ្រប់គ្រងសាលាញូវតុនធីឡាយ​​​​ និងសាលារៀនប្រ៊ិជតុន

ថ្នាក់ដឹកនាំ អ៊ិន ធី ស៊ីគ្រុប និង ថ្នាក់ដឹកនាំសាលារៀនសុវណ្ណភូមិ លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំអស់។

          លោកឧកញ៉ា ជាធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី​ គ្រុប  បានមានប្រសាសន៍ក្នុងឱកាសនោះថា វត្ថុមួយដ៏មានតម្លៃបំផុតដែលយើងទាំងអស់គ្នាអាចផ្តល់ទៅឲ្យបុត្រធីតារបស់យើងបាននោះគឺជាការអប់រំដ៏ល្អ។ នៅសាលារៀនសុវណ្ណភូមិ សិស្សានុសិស្សទាំងអស់ មិនត្រឹមតែទទួលបាននូវចំណេះវិជ្ជាដ៏ ថ្លៃថ្លាតែមួយមុខប៉ុណ្ណោះទេ  ប៉ុន្តែពួកគេថែមទាំងទទួលបាននូវការអប់រំអំពី  សុជីវធម៌  សីលធម៌ ការគោរព ការឲ្យតម្លៃគ្នាទៅវិញទៅមក និងជំនាញផ្សេងៗទៀតដូចជា បច្ចេកវិទ្យាកុំព្យូទ័រ សិល្បៈ កីឡា ភាពជាអ្នកដឹកនាំ និងគុណធម៌នៅក្នុងសង្គម ដែលយើងទាំងអស់គ្នាបានគិតហើយថា វាគឺជាគុណវុឌ្ឍិ ជាការងារដ៏សំខាន់បំផុតសម្រាប់ក្មួយៗនៅពេលអនាគត។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់សិស្សានុសិស្ស និងអស់លោក-លោកស្រី ដែលជាមាតា-បិតា អាណាព្យាបាលសិស្សទាំងអស់ របស់សាលារៀនសុវណ្ណភូមិ  ថ្នាក់ដឹកនាំសាលា  លោកគ្រូ-អ្នកគ្រូ  បុគ្គលិកគ្រប់ផ្នែកទាំងអស់ជាកំលាំង ចលករ មួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដូច្នេះ លោកគ្រូ-អ្នកគ្រូ ត្រូវមានចំណេះដឹងខ្ពស់ ជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ ហើយខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ផ្តល់នូវចំណេះដឹងជាមួយនឹងការអប់រំ ឲ្យអស់កម្លាំងកាយចិត្ត ប្រាជ្ញា សមត្ថភាព ដើម្បីផ្តល់ជូននូវសេវាកម្មអប់រំ ប្រកបដោយគុណភាពដល់ក្មួយៗ។ ទន្ទឹមនឹងនេះដែរ លោកឧកញ៉ាផ្តាំជូនដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ បង្កើនផ្នែកបញ្ញាស្មារតី ផ្នត់គំនិត និងអត្តចរិតឲ្យមានភាពថ្លៃថ្នូរ ឲ្យក្លាយជាកលបុត្រឆ្នើម សមជាពលរដ្ឋល្អ ដើម្បីសាងកិត្តិយសជូនក្រុមគ្រួសារ  និងប្រទេសជាតិនាពេលអនាគត។

          ក្នុងឱកាសនោះដែរលោក ឃឹម ផុន នាយកប្រតិបត្តិ នៃអ៊ិនធីស៊ីគ្រុបមានប្រសាសន៍ថានេះគឺជាឆ្នាំទី៦ហើយ ដែលសាលារៀនសុវណ្ណភូមិបានរៀបចំពិធីបើក បវេសនកាលឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ ហើយសម្រាប់លទ្ធផលរបស់សិស្សានុសិស្សដែលប្រឡងមធ្យមសិក្សាបឋមភូមិថ្មីៗនេះគឺជាប់ ៩៥% ដែលជាលទ្ធផលគួរឲ្យកោតសរសើរ។  ការរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពត៌មានស្តីអំពីការសិក្សា ជូនដល់មាតាបិតានិងអាណាព្យាបាលសិស្សគ្រប់រូប ដែលមានកូនគ្រប់អាយុត្រូវចូលសាលាក្នុងកំរិត មត្តេយ្យសិក្សា និងកំរិតបឋមសិក្សា។ ការបញ្ជូនកូនទៅសាលាអោយត្រូវទៅតាមអាយុ (៣ឆ្នាំចូលថ្នាក់មត្តេយ្យ និង៦ឆ្នាំថ្នាក់ទី១)  គឺជាចំណុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ និងប្រសើរបំផុតដើម្បីអោយបុត្រធីតារបស់ អស់លោក-លោក ស្រី មានមូលដ្ឋានគ្រឹះរឹងមាំក្នុងការចាប់យកនូវចំណេះដឹងពីលោកគ្រូ-អ្នកគ្រូ ការផ្សាំខ្លួនជាមួយមិត្តភក្តិ និងការចេះបត់បែន ទៅតាមបរិយាកាសទូទៅនៅក្នុងសាលារៀន ជាពិសេសដើម្បីជាទុនដ៏រឹងមាំ សំរាប់ពួកគាត់បន្តការសិក្សាក្នុងកំរិតមធ្យមសិក្សា និងកំរិតឧត្តមសិក្សានាពេលអនាគត។

សាលារៀនសុវណ្ណភូមិ​ មានចក្ខុវិស័យ ផ្តល់សេវាអប់រំប្រកបដោយគុណភាពស្របទៅនឹងចតុស្តម្ភទាំង៤ របស់ក្រសួងអប់រំយុវជន និង​កីឡាគឺ​​៖

          -​ សិស្សរៀន ដើម្បីចេះដឹង

          - សិស្សរៀន ដើម្បីចេះធ្វើ

          - សិស្សរៀន ដើម្បីមានសីលធម៌ល្អ

-​ សិស្សរៀន ដើម្បីចេះរួមរស់ជាមួយអ្នកដទៃ

ដើម្បីសម្រេចអោយបាននូវចក្ខុវិស័យខាងលើ សាលារៀនសុវណ្ណភូមិមានបេសកម្ម សំខាន់ៗចំនួន ៤ដូចខាងក្រោម៖

          ១.​ ផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាព ដើម្បីអោយសិស្សមានការអភិវឌ្ឍន លើផ្នែក រាងកាយ

 បញ្ញា ស្មារតី សីលធម៌ និងវប្បធម៌ ។

          ២.​ ផ្តល់ជូននូវគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អាចធ្វើឲ្យ សិស្សានុសិស្ស មានការរីកចំរើនទៅលើការសិក្សានៅក្នុងថ្នាក់រៀន និងសកម្មភាពផ្សេងៗទៀត។

          ៣. ផ្តល់ជូននូវបរិយាកាសល្អក្នុងការសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវបានជំរុញ និង លើទឹកចិត្ត នូវរាល់សមិទ្ធិផល និងស្នាដៃផ្សេងៗដែលពួកគេសម្រេចបាន។

          ៤. ផ្តល់នូវសំភារៈឧបទេសគ្រប់គ្រាន់ សំភារៈឧបទេសទាំងអស់ ត្រូវបានធានាអោយមាន ទៅតាម កម្រិតសិក្សានីមួយៗ ធ្វើយ៉ាងណាដើម្បីអោយការសិក្សារបស់សិស្សមាន ការរីកចំរើន៕

          

MoU Signing Ceremony
Date: 2015-07-20
SPS Debate Competition
Date: 2015-07-15
Khmer New Year 2016
Date: 2016-04-11

Management Team

Chea Thilay
General Director
Khim Phon
Chief Executive Officer
Chea Tola
Administration Director
Kong Veasna
Education Director