Final-Round Debate Competition 2015

សាលារៀនសុវណ្ណភូមិបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការតស៊ូមតិប្រចាំឆ្នាំ ២០១៥ 

កាលរសៀលថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៥ សាលារៀនសុវណ្ណភូមិ បានប្រារព្ធពិធីប្រគួតតស៊ូមតិវគ្គផ្តាច់ព្រ័ត្យប្រចាំឆ្នាំ ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ឃឹម​ ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប អមដោយថ្នាក់ដឹកនាំទីតាំង និង​ការិយាល័យកណ្តាល។

ពិធីប្រគួតតស៊ូមតិនៃសាលារៀនសុវណ្ណភូមិត្រូវបានប្រារព្ធឡើងក្នុងគោលបំណងចំនួនបួន៖

ü ផ្តល់បរិយាកាសសិក្សាប្រកបដោយការប្រកួតប្រជែងក្នុងចំណោមសិស្សសាលារៀនសុវណ្ណភូមិទាំងអស់។ បន្ទាប់ពីការប្រកួតក្នុងសាខានីមួយៗ សិស្សត្រូវបានអនុញ្ញាតឲ្យប្រឡងជាមួយសាខាដទៃទៀត។

ü ពង្រឹងវិធីសាស្ត្រនិយាយជាសាធារណៈដល់សិស្សសាលារៀនសុវណ្ណភូមិ។ ការប្រកួតតស៊ូមតិតម្រូវឲ្យសិស្សប្រើប្រាស់វិធីសាស្ត្រនិយាយជាសាធារណៈដើម្បីឲ្យអ្នកវាយតម្លៃនិងទស្សនិកជនជឿតាមមតិរបស់គេ។

ü ដើម្បីឲ្យសិស្សចេះគិតត្រិះរិះពិចារណាលើប្រធានបទនីមួយៗ។ សិស្សអាចផ្តល់ជាមូលហេតុ ភស្តុតាង ឯកសាយោង និងការស្រាវជ្រាវផ្សេងៗដើម្បីគាំទ្រ ឫ​បដិសេធទៅនឹងប្រធានបទ។

ü ដើម្បីឲ្យសិស្សមានភាពរីកចម្រើនលើជំនាញតស៊ូមតិរបស់គេដែលអាចឲ្យពួគគេក្លាយជាអ្នកដឹកនាំក្នុងថ្ងៃអនាគត។

ពិធីប្រកួតតស៊ូមតិត្រូវបានធ្វើឡើងជាច្រើនតំណាក់កាលដែលមានដូចជា៖

ü  ការជ្រើសរើសតាមសាខានីមួយៗ៖ សាខានីមួយៗនៃសាលារៀនសុវណ្ណភូមិបានធ្វើការប្រកួតដើម្បីជ្រើសរើសសិស្សមួយក្រុមដើម្បីប្រកួតក្នុងគ្របខ័ណ្ឌសុវណ្ណភូមិទាំង ២០។

ü  ការប្រកួតជុំទីមួយ៖ គ្រប់សាខានៃសាលារៀនសុវណ្ណភូមិទាំងអស់មកប្រកួតនៅការិយាល័យកណ្តាលដើម្បីជ្រើសរើសយកចំនួន ៧ ក្រុមសម្រាប់ជុំទីពីរ។

ü  ការប្រកួតជុំទីពីរ៖ ក្រុមដែលបានជាប់ពីជុំទីមួយបានធ្វើការប្រកួតជាមួយគ្នាដើម្បីមានសិទ្ធិប្រកួតជុំចុងក្រោយ។ នៅក្នុងវគ្គទីពីរនេះគណកម្មការរៀបចំបានជ្រើសរើសចំនួន​បួនក្រុមដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ។

ü  ការប្រកួតវគ្គផ្តាចព្រ័ត្រ៖ សិស្សចំនួនបួនក្រុមនឹងប្រកួតគ្នាដើម្បីស្វែងរកក្រុមដែលទទួលចំណាត់ថ្នាក់ដែលមានលេខ១ លេខ២ និង លេខ៣។

ក្រុមដែលទទួលបានជ័យលាភីដែលមានពីលេខ១ ដល់ លេខ ៣ នឹងទទួលបានអាហារូបករណ៏ រង្វាន់ និងសម្ភារៈមួយចំនួនដូចជា៖

ü  ក្រុមជ័យលាភីលេខមួយ៖ ទទួលបានតំណើរកម្សានទៅខេត្តសៀមរាបចំនួនបួនថ្ងៃបីយប់ អាហារូបករណ៏សិក្សានូវសាលារៀនសុវណ្ណភូមិ១០០%ចំនួនមួយឆ្នាំ ពានរង្វាន់លេខ១ ប័ណ្ណសរសើរ និងសម្ភារៈសិក្សា។

ü  ក្រុមជ័យលាភីលេខពី៖ ទទួលបានដំណើរកម្សានទៅខេត្តសៀមរាបចំនួនបួនថ្ងៃបីយប់ អាហារូបករណ៏សិក្សានូវសាលារៀនសុវណ្ណភូមិ៧០%ចំនួនមួយឆ្នាំ ពានរង្វាន់លេខ២ ប័ណ្ណសរសើរ និងសម្ភារៈសិក្សា។

ü  ក្រុមជ័យលាភីលេខបី៖ ទទួលបានដំណើរកម្សានទៅខេត្តសៀមរាបចំនួនបួនថ្ងៃបីយប់ អាហារូបករណ៏សិក្សានូវសាលារៀនសុវណ្ណភូមិ៥០%ចំនួនមួយឆ្នាំ ពានរង្វាន់លេខ៣ ប័ណ្ណសរសើរ និងសម្ភារៈសិក្សា។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញគណៈកម្មការវាយតម្លៃបានរកឃើញក្រុមជ័យលាភីដែលមានរាយនាមដូចខាងក្រោម៖

ü  ជ័យលាភីលេខ១៖ សាលារៀនសុវណ្ណភូមិទីតាំងផ្សាតូច

ü  ជ័យលាភីលេខ២៖ សាលារៀនសុវណ្ណភូមិទីតាំងតាខ្មៅ

ü  ជ័យលាភីលេខ៣៖ សាលារៀនសុវណ្ណភូមិទីតាំងទេពផន

ក្នុងឱកាសនោះដែរ លោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្ត អ៊ិន ធី​ ស៊ី គ្រុបមានប្រសាសន៍ថា៖ ដើម្បីទទួលបានភាពជោគជ័យក្នុងការប្រកួតសិស្សានុសិស្សត្រូវធ្វើតាមចំណុចដូចខាងក្រោម៖

ü  ការរៀបចំបានល្អ៖ សិស្សកប្បីរៀបចំទុកជាមុនឲ្យបានល្អនូវគំនិតគាំទ្រជាមួយនិងឧទាហរណ៏​ ភស្តុតាង​ និង​ ឯកសាយោង។

ü  ការវាយបកលើគំនិតដៃគូរ៖ សិស្សត្រូវតែស្តាប់ឲ្យបានច្បាស់នូវគំនិតរបស់ដៃគូប្រកួតរបស់ខ្លួននឹងដឹងច្បាស់គំនិតខុសរបស់ដៃគូរ។

ü  ឥរិយាបទនៃការនិយាយ៖ សិស្សត្រូវតែនិយាយឲ្យបានច្បាស់ ការលើកដាក់សម្លេងឲ្យត្រឹមត្រូវ។ បន្ថែមទៀតនោះត្រូវតែក្រកាន់ខ្ជាប់នូវឥរិយាបទត្រឹមត្រូវ។

ü  វីធីសាស្ត្រ៖ សិស្សកប្បីរៀបចំការនិយាយរបស់គេឲ្យសមរម្យ។​នេះមានន័យថាសិស្សត្រូវតែចាប់ផ្តើមឲ្យត្រឹមត្រូវចាប់ពី ការចាប់ផ្តើម តួសេចក្តី និង សន្និដ្ឋាន។

MoU Signing Ceremony
Date: 2015-07-20
SPS Debate Competition
Date: 2015-07-15
Khmer New Year 2016
Date: 2016-04-11

Management Team

Chea Thilay
General Director
Khim Phon
Chief Executive Officer
Chea Tola
Administration Director
Kong Veasna
Education Director